Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៧៤


 


និយមន័យៈ ជនល្មើស​ភ្លេច​គុក តែ​គុក​មិន​ភ្លេច​ជនល្មើស​ទេ 

អត្ថាធិប្បាយ

អត្ថានុរូប

ជង់ ជា​អន្ទាក់​តឿ​ឥត​ដង មាន​តែ​ជើង​ស្រួច​ខ្លី​សម្រាប់​ដោត​ជាប់​ទៅ​ក្នុង​ដី 
កុក​ដើរ​មក​ចំ​រង្វង់​ខ្សែ​ធ្នាក់ៗ​ក៏​រឹត​ជើង​ជាប់  ជួនកាល​វា​រលាស់​ជើង​រួច​ផុត ។ ពេល​វា​ដើរ​ទៅ វា​ឥត​គិត​ខ្វល់​នឹង​ខ្សែ​អន្ទាក់​ជង់​ទៀត​ទេ  ប៉ុន្តែ​ខ្សែ​ធ្នាក់​ជង់​នៅ​តែ​រង់​ចាំ​ទទួល​ជើង​កុក​ជានិច្ច 

អត្ថប្បដិរូប

ជនល្មើស​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​រួច​ហើយៗ​រត់​គេច​ខ្លួន ឬ​រត់​ចោល​ស្រុក​បាត់​ទៅ តែ​នឹក​គិត​ថា គ្មាន​អ្នក​ណា​ដឹង​ទេ គឺ​វា​ភ្លេច​សមត្ថកិច្ច​អស់​ហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ឥត​មាន​ភ្លេច​វា​ទេ  ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ខំ​ប្រឹង​ធ្វើការ​តាម​ដាន​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន  កាលណា​កិច្ចការ​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ គេ​ក៏​ចាប់​ខ្លួន​វា​យក​មក​ដាក់​គុក​ទៀត 

ដោយឈូកខ្មែរ
កុក​ភ្លេច​ជង់ តែ​ជង់​មិន​ភ្លេច​កុក​ទេ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks