Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Tuesday, April 12, 2011

សុភាសិតទី១៩

ស្រឡាញ់ពេញប្រាស
ស្អប់ជំពប់លើ
អត្ថាធិប្បាយ
            មនុស្សរាល់រូប តែងជួប្រទះរឿងនេះញឹកញាប់ ដោយមិនដឹងមកពីបុព្វហេតុអ្វី។ អ្វីក៏ដោយ ដែលយើងចូលចិត្ត ឬ ស្រឡាញ់ (មនុស្ស-សត្វ-វត្ថុ), យើងមិនងាយ បានជួប្រទះនឹងវត្ថុទាំងនោះទេ។ ឧទាហរណ៏៖ បុរស ឬ ស្ត្រី ដែលយើងសែនស្រឡាញ់ ចង់បានមកធ្វើជាគូជីវិត ច្រើនតែមិនបានសម្រេចដូចបំណង, ហើយវាបែរជាទៅជួបជាមួយមនុស្សផ្សេងទៀត ដែលមិនបានព្រាងទុកជាមុនសោះ។ ក្នុងបណ្តាកូន ឬ មិត្រភ័ក្តិទាំងអស់ កូនដែលយើងស្រឡាញ់ជាងគេ និងមិត្រដែលយើងស្និទ្ធស្នាលជាងគេ ច្រើនតែព្រាត់ប្រាស ដោយហេតុផលណាមួយ។ យើងស្អប់ ក្រ”, តែម្នាក់ៗ ពិបាកគេចឲ្យផុតពន់ពេកណាស់ ។ យើងស្អប់ ជង្ងឺតែគ្មានអ្នកណាម្នាក់ គេចផុតសោះឡើយ
            ពាក្យបូរាណមួយទៀត តែងនិយាយថា " ស្អប់អាចម៍ មុខជាដើរ ជាន់អាចម៍ " ។

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks