Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៨៣


និយមន័យៈ របស់​ជា​ទី​ចូល​ចិត្ត​នៃ​ភាគី​មួយ 

អត្ថានុរូប

ធម្មតា ក្របី កាលណា​ឃើញ​ស្លឹក​ចេក វា​បោល​តម្រង់​ទៅ​រក​ស៊ី​ភ្លាម ព្រោះ​ស្លឹក​ចេក​ជា​ចំណី​យ៉ាង​ឆ្ងាញ់​សម្រាប់​វា  ឯ​ពងមាន់​ក៏​ជាទី​ចូលចិត្ត​នៃ​សត្វ​ក្អែក​ដែរ 

អត្ថប្បដិរូប

សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ មាន​ន័យ​តែ​មួយ​ដូច​គ្នា  លោក​ចង់​និយាយ​ដៅ​ទៅ​លើ​របស់​ដែល​ជា​កម្មវត្ថុ និង​ជា​ទី​ពេញ​ចិត្ត​នៃ​ភាគី​មួយ  ដូចជា មនុស្ស​កាល​ណា​បាន​ឃើញ​មាស​ប្រាក់ កែវ​កង ពិទូរ្យសូរ្យកាន្ត តែង​លោភ​លន់​ចង់​បាន​តាម​តណ្ហា​របស់​ខ្លួន 
គេ​អាច​ចែក​សុភាសិត​នេះ​បាន​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែល​ស្រលាញ់​គ្នា ត្រូវ​ចិត្ត​គ្នា កាលណា​បាន​ឃើញ​គ្នា គេ​តែង​រត់​រក​គ្នា​ជានិច្ច 


ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks