Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៩១


និយមន័យៈ រងគ្រោះ​ព្រោះ​ចំណេះ​ខ្លួន​ឯង 

អត្ថាធិប្បាយ

ចំណេះ​ដែល​ចេញ​ទៅ​ហើយ ស្រាប់​តែ​ត្រលប់​បែរ​មក​ឲ្យ​ទុក្ខ​ទោស​ដល់​ម្ចាស់​ដើម​វិញ ។ ឧទារហណ៍ 
គ្រូក្បាច់គុន​ម្នាក់ បាន​បង្រៀន​ក្បាច់​គុន​ដល់​សិស្ស​ឲ្យ​ចេះ​សព្វ​គ្រប់​ទាំងអស់  លុះ​ចេះ​សព្វ​គ្រប់​ស្នៀត​អស់​ហើយ សិស្ស​នោះ​ក៏​សុំ​សាក​ល្បង​ជាមួយ​គ្រូ​ដើម្បី​ពិសោធ​នូវ​ចំណេះ​របស់​ខ្លួន  ការ​ប្រយុទ្ធ​សាកល្បង​រវាង​គ្រូ និង​សិស្ស​ក៏​ចាប់​ផ្ដើម ។ លុះ​ប្រយុទ្ធ​បន្តិច​ទៅ ដោយ​គ្រូ​មាន​វ័យ​ចាស់​ខ្សោយ​កម្លាំង​ផង​នោះ ក៏​រាង​ទន់​ដៃ​ជាមួយ​សិស្ស​របស់​ខ្លួន​ដែល​កំពុង​ពេញ​កម្លាំង  ទីបំផុត​គេ​ឃើញ​គ្រូ​អុកគូទ​ដោយសារ​ល្បិច​ស្នៀត​ខ្លួន​ឯង​ដែល​បង្រៀន​ឲ្យ​ទៅ​សិស្ស  ហេតុ​នេះ​ហើយ​បាន​ជា​គ្រូ​ពី​ដើម​មួយ​ចំនួន ចេះ​តែ​លាក់​ល្បិច​ស្នៀត​ខ្លះ​ទុក​គ្រាន់​ការពារ​ខ្លួន 


ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks