“ត្រឡាចវារទៅ ល្ពៅវារមក”
អត្ថាធិប្បាយ
- ពាក្យនេះដៅទៅលើមេត្រីភាពរវាងមនុស្សម្នាក់នឹងម្នាក់ទៀត។មេត្រីភាព(ការរាប់អានគ្នាជាមិត្រ) អាចនឹងកើតមានឡើងដោយសារ មានការចាប់ផ្តើមពីជនណាម្នាក់ជាមុន។
- "ត្រឡាច"ទុកដូចជាមនុស្សទីមួយ ដែលលូកដៃទៅចាប់ដៃមនុស្សទីពីរទើបមនុស្សទីពីរដើរមករកខ្លួនវិញ (ល្ពៅវារមក) ។
ដូច្នេះ,បើយើងមិនខំស្វែងរកមិត្រទេ ចាំឲ្យមិត្រនោះចូលរកយើងដោយឯងៗគឺជារឿងលំបាក ប្រសិនបើយើងជាមនុស្សខ្សត់ធន ។
មិត្រពិតប្រាកដគឺមិត្រដែលមិនរត់ចោលយើងនៅគ្រាមានវិបត្តិឬមានអាសន្នកើតឡើងដល់ខ្លួនយើង។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment