“ផ្ទះណាឥតក្មេង ផ្ទះនោះស្ងាត់
ដែនដែលឥតក្សត្រ សូន្យអាជ្ញា
មាត់ឥតវិជ្ជា សូន្យចរិយា
ទុគ៌តទ្រព្យា សូន្យទាំងអស់”
អត្ថាធិប្បាយ
ពាក្យថា សូន្យ មានន័យថា “ខ្វះ, គ្មាន, ឥត” ។ តាមធម្មតា, ផ្ទះ ដែលមាន តែមនុស្សចាស់ៗរស់នៅ គ្មានក្មេងម្នាក់សោះ ផ្ទះនោះ មុខជាស្ងាត់ជ្រងំមិនខាន។ យ៉ាងណាមិញ, ប្រទេស (ដែន) ដែលគ្មានស្តេច ឬ ប្រធានាធិបតីនៅគ្រប់គ្រងទេ មុខជា "សូន្យអាជ្ញា" គឺថា គ្មានច្បាប់ទម្លាប់, គ្មាននរគបាលសម្រាប់រក្សារបៀបរៀបរយ គ្មានសន្តិសុខ អ្វីទាំងអស់ ។
- " មាត់ឥតវិជ្ជា " គឺមនុស្ស ដែលគ្មានចំណេះអ្វីសោះក្នុងខ្លួន មុខជាអង្គុយ ចំហមាត់ ចាំតែស្តាប់គេ , គ្មានអ្វីយកមកជជែកលេងជាមួយគេបានទេ ។
- "ទុគ៌តទ្រព្យា សូន្យទាំងអស់" មានន័យថា បើគ្មានទ្រព្យធនអ្វីសោះ (ក្រ) នោះប្រាកដសូន្យគ្រប់ផ្លូវមិនខាន ។
0 comments:
Post a Comment