Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 24, 2011

សុភាសិតទី១០៤

គ្រូកាច សិស្សខូច

អត្ថាធិប្បាយ
           
ពាក្យថា«កាច»ក្នុងទីនេះមានន័យថា៖តឹងតែងពេក,មិនអត់ឱន,មិនប្រណី,ខុសដៃយកដៃ, ខុសជើង​យកជើង, ចង់ឲ្យសិស្សល្អគ្រប់អន្លើ ។ល។
            ធម្មតាគ្រូតែងបង្រៀនសិស្ស ឲ្យចេះឲ្យយល់ពីវិជ្ជាដែលគាត់បង្រៀននោះឲ្យបាន១០០ ភាគរយ ។ គាត់ចង់ឲ្យសិស្សកាន់ចរិយាប្រកបដោយមនុស្សធម៌ ដែលមានសុជីវធម៌ និងឧត្តមគតិ សមជាមនុស្សមួយរូប ដែលអ្នកផងស្រឡាញ់ ។
            ដើម្បីឲ្យសិស្សបានទៅដល់ទីដៅនេះ,គ្រូខ្លះបានប្រើវិន័យយ៉ាងតឹងតែងបំផុត (កៀប) ទៅលើសិស្ស​នោះ ក្នុងបំណង ឲ្យសិស្សបានល្អឆាប់ ។ លទ្ធផល គឺនាំ ឲ្យសិស្សខូចទៅវិញទេ ព្រោះអ្វីមួយ ដែលធ្វើ​ឡើង​ដោយមានគេបង្ខំអាចជំរុញឲ្យរកមធ្យោបាយដោះខ្លួនចេញពី " ទ្រូង " នោះឲ្យបានឆាប់ ។ សិស្សអាចនឹងប្រើ មធ្យោបាយភូតភរយករួចខ្លួន , ធុញទ្រាន់ក្នុងការរៀនសូត្រ ព្រោះខ្វះការស្បាយ… ក្លាយខ្លួនជាមនុស្សខូច ។

(រសជាតិភាសាខ្មែរ)

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks