ឃ្លោកលិច អំបែងអណ្តែត
អត្ថាធិប្បាយ
- ឃ្លោកគឺសំដៅទៅលើ អ្នកចេះដឹង , បណ្ឌិត , អ្នកប្រាជ្ញ
- អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល , ល្ងង់…
តាមធម្មតា,ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក ។ ចុះហេតុអ្វី បែរជាលិចទៅវិញ? ហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់បែរជាអណ្តែត?
លិចមានន័យថាអស់ពន្លឺ អស់រស្មីឥតមានការគោរពរាប់អានពីអ្នកផង។អណ្តែតមានន័យថារុងរឿងត្រចះចាំងពន្លឺមានគេគោរពលើកដំកើងថាជាអ្នកប្រាជ្ញ ។
សុភាសិតនេះនិយាយបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សបច្ចុប្បន្ន ដែលមានការភ័ន្តច្រឡំសជាខ្មៅ, ចេះជាល្ងង់ ច្របូកច្របល់ពេញនគរដោយសារសត្រូវដែលមានបំណងលេបទឹកដីនោះផង ដោយសារមនុស្សខ្វះការរៀនសូត្រនិងខ្វះមគ្គុទ្ទេសក៏ដ៏ត្រឹមត្រូវនោះផង ។
មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេ ចាត់ទុកជាអំបែងអណ្តែត ។ អ្នកមានតំរិះខ្ពង់ខ្ពស់ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ចោល មិនឲ្យកាន់កិច្ចការសំខាន់ៗ… ចាត់ទុកជា " ឃ្លោកលិច " ។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment