ដូចចាក់ទឹកលើក្បាលទា
អត្ថាធិប្បាយ
នេះជាពាក្យដែលគេតែងនិយាយសំដៅទៅលើមនុស្សខ្លះដែលខ្វះការវាងវៃមិនចេះស្តាប់ មិនចេះចាប់សំដីរបស់គេឲ្យបាន។
មនុស្សមួយជំពូក មានការលំបាកក្នុងរឿងស្តាប់ គឺថាទោះបីគេខំពន្យល់ពីរឿងតូចមួយ យ៉ាងណាក៏ដោយក៏នៅតែស្តាប់មិនបាន នៅតែច្របូកច្របល់ នៅតែត្រឡប់ត្រឡិន ។
រឿងខ្លះទៀត ដែលជារឿងបច្ចេកទេសជ្រៅៗទាក់ទងនឹងគ្រឿងម៉ាស៊ីនទាក់ទងមេឃផ្កាយ ទាក់ទងអាកាសធាតុ។ល។ គឺជារឿងសម្រាប់មនុស្សដែលមានការចេះដឹងខ្លះៗទើបអាចស្តាប់ចាប់បាននូវការពន្យល់ ។ តែបើគេយករឿងទាំងនេះទៅពន្យល់ចំពោះមនុស្ស ដែលមិនធ្លាប់រៀនសូត្រនៅសាលាសោះ គេមុខជាខកចិត្តមិនខាន។ព្រោះហេតុអ្វី? ព្រោះអ្នកស្តាប់ទាំងនោះ មិនអាចចាប់នូវអត្ថន័យ ឬ សាច់រឿងដែលយើងពន្យល់នោះទេ ។ ក្នុងបញ្ហាបែបនេះ គេតែងពោល ថា " ដូចចាក់ទឹកលើក្បាលទា " ។ មានន័យថា " គ្មានជាប់អ្វីសោះឡើយ"។ បើចង់ធ្វើពិសោធមើល គេអាចយកទឹកមួយកូនធុង រួចជះទៅលើក្បាលទាមួយហ្វូង ។ សង្កេតមើល តើឃើញទឹកសូម្បីមួយតំណក់ ជាប់នៅក្បាលទា ឬ ទេ?
ជម្រាបសួរលោកបង! ខ្ញុំឈ្មោះតុលា ខ្ញុំតែងតែតាមដានពត៌មានថ្មីៗ ដែលលោកបង post ជាប្រចាំ។ ពេលនេះខ្ញុំបានបង្កើតប្លក់មួយដែរ។ ខ្ញុំចាប់អារម្មណ៍slide 5 រូបភាព ដែលលោកបងបង្ហោះ ខាងក្រោមទំព័រដើមយ៉ាងខ្លាំង និងខំស្រាវជ្រាវដើម្បីធ្វើតាម ប៉ុន្តែធ្វើមិនបានសោះ។ សូមលោកបងប្រាប់ពីគន្លឹះនៃការធ្ចើបានទេ? សូមអរគុណ
ReplyDelete