Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៤១


និយមន័យៈ កម្លាច​មិន​សម​ហេតុផល 

អត្ថាធិប្បាយ

ខ្លា ​នៅ​ពេល​នេះ លោក​ពោល​សំដៅ​ទៅ​លើ​អ្នក​មាន​អំណាច​ណា​ម្នាក់ ។ ឯ​អាចម៍​ខ្លា លោក​សំដៅ​ទៅ​លើ​អ្នក​ដែល​នៅ​អែប​អង្គ​អ្នក​មាន​អំណាច​នោះ  បើ​កាល​ណា​គេ​ចង់​ចូល​ទៅ​ជួប​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ធំ​នោះ គេ​ត្រូវ​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ចូល​ទៅ​ជួប​នឹង​អ្នក​ធំ​នោះ​ឲ្យ​បាន  មាន​អ្នក​ខ្លះ​គ្រាន់​តែ​ទៅ​ដល់​មាត់​ទ្វារ ក៏​ត្រូវ​អ្នក​យាម​ទ្វារ​សម្លុត​តែ​បន្តិច ក៏​ខ្លាច​លែង​ហ៊ាន​ទៅ​រក​អ្នក​ធំ​នោះ​តែ​ម្ដង ។ ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា «ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា» ។ តាម​ពិត​ទៅ អ្នក​ចាំ​ទ្វារ​តែង​តែ​កាច​បន្តិច ហើយ​បើ​មិន​កាច​ក៏​គេ​មិន​ឲ្យ​ចាំ​យាម​មាត់​ទ្វារ​ដែរ  ប៉ុន្តែ​បើ​គេ​ចេះ​មាន​ទំនាក់​ទំនង​ល្អ​វិញ គេ​នឹង​ចូល​បាន​យ៉ាង​ស្រួល  មិន​តែ​ប៉ុណ្ណឹង អ្នក​យាម​ទ្វារ​ថែម​ទាំង​ជួយ​ណែនាំ​អំពី​របៀប​ដែល​ត្រូវ​ចូល​ទៅ​ជួប​ទៀត​ផង 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks