Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៤៧

 ខឹង​គោ វាយ​រទេះ

 

និយមន័យៈ ការ​បន្ធូរ​បន្ថយ​ភាព​ក្រេវក្រោធ 

អត្ថាធិប្បាយ

អត្ថានុរូប

អ្នក​បរ​រទេះ​ខ្លះ​ពេល​ខឹង​នឹង​គោ​ដើរ​យឺត​ពេក មិន​ហ៊ាន​វាយ​គោ​ទេ ដោយ​ឃើញ​គោ​ស្គម ឬ​ខ្លាច​គោ​មាន​ស្លាក​ស្នាម  ម៉្លោះ​ហើយ​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​ខ្លះ​ក៏​ស្រែក​ខ្លាំងៗ និង​វាយ​គោះ​រទេះ ធ្វើ​ឲ្យ​គោ​ភ្ញាក់​ស្ទុះ​ដើរ​លឿន​បន្តិច​ទៅ 

អត្ថប្បដិរូប

មនុស្ស​ខ្លះ ពេល​ខឹង​ក្រេវក្រោធ​ខ្លាំង​នឹង​អ្នកណា​ម្នាក់ មិន​ហ៊ាន​ទៅ​វាយ​គេ​ទេ ដោយ​ឃើញ​គេ​ធំ​ជាង ឬ​មាន​កម្លាំង​ជាង ឬ​ក៏​ដោយ​ប្រការ​ណា​មួយ ។ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ភ្លើង​កំហឹង​ខ្លះ គេ​ក៏​ទៅ​កាប់​បំផ្លាញ​ដំណាំ​ដាំដុះ​របស់​គូ​វិវាទ 

នៅ​ក្នុង​គ្រួសារ​ខ្លះ ប្រពន្ធ​ខឹង​នឹង​ប្ដី​ខ្លាំង​ពេក តែ​មិន​ហ៊ាន​វាយ​ប្ដី​ទេ បែរ​ជា​សំពង​ម៉ូតូ​ដែល​គ្នា​ឥត​ដឹង​អី​សោះ ជួនកាល​បោក​ចាន បោក​ឆ្នាំង​ខ្ទេច​អស់ 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks