Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Monday, April 25, 2011

សុភាសិតទី១០៦

កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស

អត្ថាធិប្បាយ

            នេះជាសុភាសិតឃ្លាទី២ បន្ទាប់ពីឃ្លាដែលបានរៀបរាប់ពីខាងដើម,នៅក្នុងច្បាប់កេរកាលដដែល​ ។
            មនុស្សកំណាញ់ហួសហេតុ(ក្រៅតម្រា)គឺសំដៅទៅលើមនុស្សដែលមានសម្បត្តិច្រើនឬតិច ហើយ មិនព្រមចំណាយ ស៊ីចាយ បំពេញក្រពះខ្លួន ឲ្យបានឆ្អែត និង​មិនព្រមចាយប្រាក់នោះ ដើម្បីបំពេញ ការ ស្រេកឃ្លានរបស់កូនប្រពន្ធ ទៅតាមយថាហេតុ , សុខចិត្តអត់… បែបនេះ ហៅថា កំណាញ់ក្រៅតម្រា ដែល បុព្វបុរសហាម ។
            មនុស្សកំណាញ់ច្រើនមានលក្ខណៈ ដូចខាងក្រោមនេះ ៖
-       មិនងាយចំណាយប្រាក់ ឲ្យដល់អ្នកណាម្នាក់ សូម្បីបន្តិចបន្តួច ក៏មិន… ដែរ
-       ចូលចិត្តកេងចំណេញពីគេសូម្បីបន្តិចបន្តួចក៏ស្រវាដែរ
-       បើទៅបរិភោគអាហារ នៅភោជនីយដ្ឋានណាមួយជាមួយមិត្តភ័ក្តិ , មិន ងាយចេញប្រាក់ ប៉ាវ គេ ទេ ទោះបីគេធ្លាប់ចេញជួសខ្លួនប៉ុន្មានដង រួចមក ហើយក៏ដោយ
មនុស្សកំណាញ់ ច្រើនទទួលផលអាក្រក់ ដូចខាងក្រោម:
-       ខ្វះមិត្រសម្លាញ់ , ច្រើនជាមនុស្សឯកោ
-       បាត់បង់ប្រយោជន៏ដែលទទួលបាន ព្រោះគ្មានអ្នកណាប្រាប់ឲ្យដឹង ឬហៅទៅជាមួយ
-       បាត់បង់កិត្តិយស (ចរិយាមិនថ្លៃ) , អ្នកផងមិនចូលចិត្ត

(រសជាតិភាសាខ្មែរ)

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks