ឃើញដំរីជុះ កុំជុះតាមដំរី
អត្ថាធិប្បាយ
មនុស្សខ្លះលង់ទៅដោយ " ជំនោរ " គឺថាចង់ឲ្យគេកោត គេសរសើរថាខ្លួនល្អជាង មានចិត្តសប្បុរសជាង មានសទ្ធាជ្រះថ្លាជាង មិនអនត់ជាងថៅកែ " ក " ឬ " ខ " ដែលគេមានប្រាក់លាននោះទេ! ។ ដោយសារជំនោរ ក៏ចំណាយប្រាក់ហួសពីសម្ថភាពរបស់ខ្លួនដើម្បីកុំចាញ់ថៅកែ " ក " ។ ក្រោយមកក៏កើតវិប្បដិសារី ដោយសារអស់ប្រាក់រលីងបណ្តាលឲ្យមានការខ្វះខាតសំរាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។
បុព្វបុរសខ្មែរចង់និយាយថា ដំរីមានមាឌធំហើយអាចម៏របស់វាក៏ធំដែរ។ ដំរីគឺសំដៅទៅលើមនុស្សដែលមានធនធានច្រើន (អ្នកមាន) ឬអ្នកធំ ។ល។ គេអាចចំណាយប្រាក់យ៉ាងច្រើនសម្រាប់ធ្វើវិភាគទាន ។ ចំណែកយើង ដែលជាអ្នកក្រ ខ្សត់ គួរធ្វើវិភាគទានទៅតាមសមត្ថភាពរបស់យើង មិនគួរខំប្រឹងជុះ ឲ្យបាន អាចម៍ធំ ប៉ុនអាចម៍ដំរីនោះទេ ។
0 comments:
Post a Comment