“ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើមន្ត្រី និយាយលេង
ធម៌អាថ៌ទេសនា មិនស្មើភ្លេង គេច្រើនវង្វេង ចូលចិត្តជាង”
អត្ថាធិប្បាយ
នេះ គឺជាកំហុសមួយ ដែលជនជាតិខ្មែរយើង បានធ្វើក្លាយជាទំនៀម ឆ្លាក់ជាប់ក្នុងចិត្ត មិនងាយអ្នកណាកែបានទេ។ ខ្មែរយើងមួយភាគធំជឿថាអោយតែអ្នកធំ(មន្ត្រី)ឬអ្នកមានបណ្តាសក្តិ “សុទ្ធតែនិយាយត្រូវទាំងអស់” ដោយសំអាងថាពួកនេះ គឺជាពួកអ្នកចេះ -អ្នកមានសញ្ញាប័ត្រខ្ពស់ អ្នកមានចំណេះខ្ពង់ខ្ពស់ អ្នកកាច់ចង្កូតនគរ! ភ្លេចគិតពីការពិតថា មន្ត្រីមួយចំនួន បានទទួលបុណ្យស័ក្តិដោយសារបក្សពួក, សំណូក, អែបអប, លូនក្រាប… ជាមន្ត្រីប្រហោងក្នុង… គ្មានវិចារណញ្ញាណអ្វីសោះ ។
ការនិយាយបែបខាងលើ នាំឲ្យមានជាពាក្យស្លោកថា: ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើ់មន្ត្រីនិយាយលេង។ បានសេចក្តីថាអ្នកតូចតាច (អ្នកស្រែចំការ រាស្ត្រប្រជា) ទោះបីនិយាយ “ពិត-ត្រូវ” យ៉ាងណា ក៏គេមិនសូវជឿ ឬយកចិត្តទុកដាក់ស្តាប់ដែរ។ ឯចំណែកសម្តីអ្នកធំវិញ ទោះបីជាសម្តីនិយាយលេងសើចសោះ ក៏ដោយក៏អ្នកផង នាំគ្នាស្តាប់ចំហមាត់។ នេះ គឺជាការវង្វេងមួយដ៏ធំរបស់មនុស្សភាគច្រើន ។
រីឯ " ធម៌ និង ភ្លេង " ក៏ឋិតនៅក្នុងដំណើរដូចគ្នា, គឺថា គេចូលចិត្តស្តាប់ភ្លេង ជាជាងស្តាប់ធម៌ ។
0 comments:
Post a Comment