ឈាមស្រែក ស្បែកហៅ
អត្ថាធិប្បាយ
សុភាសិតនេះ ពោលសំដៅទៅលើបាបកម្មដែលជនណាម្នាក់ធ្វើ ។ ព្រះពុទ្ធសាសនាបានបញ្ជាក់ថា ជនណា សាងបាបកម្ម បាបកម្មនឹងក្លាយទៅជាស្រមោលអន្ទោលតាមប្រាណជននោះគ្រប់ជំហានជើង មិនអាចបណ្តេញ ចេញបានឡើយ ។
ជនណាដែលធ្លាប់កាប់សម្លាប់ លួចប្លន់ ឆបោក ។ល។ អ្នកដទៃ កាលពីអតីតកាល អំពើទាំងនេះ ទោះបី ខំលាក់យ៉ាងណាក៏ដោយ ក៏លាក់មិនជិតដែរ! ។ ភាគច្រើន សាមីខ្លួនតែងយករឿង ទាំងនេះមកតំណាលប្រាប់មិត្រ សម្លាញ់ខ្លួនក្នុងបំនងឲ្យគេកោតស្នាដៃ ឬទឹកចិត្តក្លាហានរបស់ខ្លួន ។
ចំពោះការពិសោធន៏ផ្ទាល់ខ្លួនរបស់ខ្ញុំ ៗបានស្តាប់រឿងបែបនេះពីតាម្នាក់ដែលមានអាយុ ៧០ប្លាយទៅហើយ រៀបរាប់រឿងឃាដកម្មដែលគាត់បានធ្វើទៅលើមនុស្សជាច្រើននាក់ កាលគាត់នៅកំឡោះ ។ គាត់កាប់ក្បាលគេនឹងពូថៅ ចាក់នឹងកាំបិត វាយនឹងដំបង ។
ការដែលលើកយករឿងអាថ៌កំបាំង មកប្រាប់អ្នកឯទៀតយ៉ាងនេះ ខ្មែរបូរាណឲ្យឈ្មោះថា "ឈាមស្រែក ស្បែកហៅ " មានន័យថា ឈាមរបស់ជននោះ បណ្តាលឲ្យគាត់ស្រែកប្រាប់ គេ ឯង ហើយស្បែករបស់គាត់ជំរុញឲ្យ គាត់ហៅគេមកសងបំណុលចាស់នោះវិញ ។ បើនៅសហរដ្ឋ ពត៌មានដែលគាត់បានផ្តល់ឲ្យគេយ៉ាងនេះ ចាត់ទុកជា សក្ខីភាពមួយដែលអាចឲ្យអាជ្ញាធរចាប់ខ្លួនយកទៅឲ្យតុលាការកាត់ទោសតាមច្បាប់ ។
ភាគច្រើន មនុស្សធ្វើអំពើទុច្ចរិតធំៗ(ឃាដកម្ម… ) កម្ររួចខ្លួនណាស់ គ្រាន់តែយូរ និងឆាប់មុខជាត្រូវគេ រកមុខឃើញថ្ងៃណាមួយមិនខាន ។
0 comments:
Post a Comment