Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៣៨


និយមន័យៈ មុន​ប្រាថ្នា​ធ្វើ​អ្វី​មួយ តោង​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ច្បាស់​លាស់​សិន 

អត្ថាធិប្បាយ

ខ្លួន​តូច​កុំ​តោង

ខ្លួន​តូច​ ក្នុង​ពេល​នេះ លោក​សំដៅ​យក​ឋានៈ​ជីវភាព​ឋានន្តរស័ក្តិ ។ អ្នក​ទន់​ខ្សោយ​បែប​នេះ មិន​គួរ​មាន​ចិត្ត​លោភលន់ ចង់​តោង​ចាប់​យក​នូវ​អ្វី​ដែល​ខ្ពស់​ហួស​ពី​ឋានៈ ឬ​សមត្ថភាព​ខ្លួន ។ តួ​យ៉ាង​ដូចជា 
  • កម្មករ​តូច​តាច​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​អគ្គនាយក​ក្រុមហ៊ុន
  • ជន​អវិជ្ជា​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​ប្រធាន​តុលាការ
  • ស្មូម​យាចក​ម្នាក់​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​វិនិយោគិន 
ដៃ​ខ្លី​កុំ​ឈោង​ប្រវា​ឱប​ភ្នំ

ពំនោល​នេះ ក៏​មាន​ន័យ​ប្រហែល​នឹង​ខ្លួន​តូច​កុំ​តោង​ដែរ ព្រោះ​ពាក្យ​ថា «តោង» និង «ឈោង» មាន​ន័យ​ដូច​គ្នា  គ្រាន់​តែ​លោក​ចង់​បញ្ជាក់​បន្ថែម​ឲ្យ​រឹតតែ​ច្បាស់​ឡើង​ទៀត​ប៉ុណ្ណោះ  ព្រោះ​មនុស្ស​ដែល​ពុំ​ស្គាល់​សមត្ថភាព​ខ្លួន ច្រើន​តែ​មាន​មហិច្ឆិតា​លោភ​លន់​ឥត​ព្រំដែន ។ ការ​ដែល​ប្រាថ្នា​លោភ​លន់​ចង់​បាន ឬ​ចង់​ធ្វើ​អ្វី​មួយ​ដែល​ហួស​ពី​សមត្ថភាព​ខ្លួន​ខ្លាំង​ពេក សុទ្ធ​តែ​នាំ​មក​នូវ​សេចក្ដី​វិនាស​អន្តរាយ​ទាំង​អស់ ។ ដូចជា ទុរគត​ជន​ម្នាក់​ដេក​ប្រាថ្នា​ចង់​បាន​កូន​ក្រមុំ​មហា​សេដ្ឋី​មក​ធ្វើ​ជា​ប្រពន្ធ ឬ​ដូច​អនក្ខរ​ជន​ម្នាក់​ចង់​ធ្វើ​អ្នក​ដឹកនាំ​ប្រទេស​ជាតិ ។ ឧបមា​ថា បើ​គេ​បាន​ធ្វើ​អ្នក​ដឹកនាំ​ដោយ​ប្រការ​ណា​មួយ ក៏​ប្រទេស​ជាតិ​នោះ​គ្មាន​ការ​រីក​ចម្រើន​ដែរ ។ ទី​បំផុត​ក៏​វិនាស​ខ្លួន​ឯង​ទៀត  ព្រះពុទ្ធ​ភាសិត​បាន​ចែង​ថា «យម្បិច្ឆំ នលភតិ តម្បិ ទុក្ខំ ការ​ប្រាថ្នា​មិន​បាន​សម្រេច នាំ​មក​នូវ​សេចក្ដី​ទុក្ខ» 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks