សន្សឹម កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា
អត្ថាធិប្បាយ
នេះគឺជាពាក្យដឹមនាំសម្រាប់គ្រប់កិច្ចការ ដែលយើងធ្វើ ។ បុព្វបុរសយើង ជាមនុស្ស ចាស់ទុំ មានពិសោធន៏បរិបូណ៌ក្នុងជីវិត រួចហើយបានចងក្រងពាក្យខាង លើនេះយ៉ាងខ្លីសម្រាប់ជាមេរៀនដល់កូនចៅជាន់ក្រោយ ។
- សន្សឹម មានន័យថា " កុំលឿនពេក , យឺតៗ , ថ្នមៗ , បន្តិចម្តងៗ តែហ្មត់ចង់ " ។
- បំបោល មានន័យថា " លឿនពេក , រត់ , ប្រញាប់ពេក , ឆក់កណ្តៀត , ស្ទុះស្ទា… " ។
លោកប្រដៅថា កិច្ចការណាដែលធ្វើដោយសន្សឹមៗ , មិនហក់លោត , មិនស្ទុះ ស្ទា… កិច្ចនោះច្រើនបានសម្រេច (ចប់) ល្អឥតខ្ចោះ ។
ចំណែកកិច្ចការណា ដែលគេធ្វើរហ័សពេក ដើម្បីឲ្យចប់ឆាប់ (បំបោល) , កិច្ចការនោះច្រើនដេកផ្លូវគឺថា ធ្វើបានត្រឹមមួយកំណាត់ , ហើយក៏ចប់ត្រឹមនោះទៅ ព្រោះជួបនឹងឧបស័គ្គផ្សេងៗ ដែលកើតពី " បំបោល " នោះ ។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment