Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៨០

ក្រ​ក៏​ក្រ​ចុះ​ឲ្យ​តែ​មាន

 

និយមន័យៈ ក្រ​ទ្រព្យ​សម្ប័ទ​ចុះ​ឲ្យ​តែ​មាន​ចំណេះ​វិជ្ជា 

អត្ថាធិប្បាយ

មនុស្ស​គ្រប់​គ្នា​កើត​ឡើង​សុទ្ធ​តែ​ចង់​មាន ចង់​បាន​ទ្រព្យ​សម្ប័ទ និង​បុណ្យ​ស័ក្តិ ។ តែ​ការ​ចង់​បាន​នេះ វា​ពុំ​ប្រាកដ​ថា​បាន​សម​តាម​បំណង​ទេ 
ពេល​នេះ លោក​ចង់​ពោល​ថា បើ​បាន​ជា​កើត​មក​ហើយ​ក្រីក្រ​ក៏​ក្រ​ទៅ​ចុះ​ឲ្យ​តែ​មាន​ចំណេះ​វិជ្ជា  លោក​បាន​ឲ្យ​តម្លៃ​ទៅ​ចំណេះ​វិជ្ជា​ថា ជា​ទ្រព្យសម្ប័ទ​ប្រសើរ​ឧត្ដុង្គ​ឧត្ដម​បំផុត ព្រោះ​គ្មាន​អ្នកណា​មក​ឆក់​ដណ្ដើម ឬ​លួច​ប្លន់​បាន​ទេ សូម្បី​តែ​ភ្លើង​ក៏​មិន​អាច​ឆេះ​បាន​ផង ។ ឯ​ទ្រព្យសម្ប័ទ​ប្រើប្រាស់​នានា ចោរ​អាច​ឆក់​ប្លន់ ឬ​ភ្លើង​ឆេះ​អន្ដរធាន​ក្នុង​រយៈពេល​ខ្លី​បំផុត 
ដូច្នេះ លោក​ឲ្យ​ស្វែង​រក​ចំណេះ​វិជ្ជា​មក​ទុក​ក្នុង​ខ្លួន  កាល​បើ​មាន​ចំណេះ​វិជ្ជា​ហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើត​តាម​ក្រោយ​យ៉ាង​ងាយ​បំផុត 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks