ដើរឲ្យមានបី ស្រដីឲ្យមានបួន
អត្ថាធិប្បាយ
នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់ នៅ ។
"សុខ"កើតពីយើងធ្វើ,មិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ “សុខ” ហើយស្អប់ខ្ពើម“ទុក្ខ”តម្រាខាងលើនេះជាចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធ មកដល់ខ្លួននិងគ្រួសារខ្លួន ។
ដើរឲ្យមានបី
ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
១.កុំកាប់សម្លាប់គេ
២.កុំលួច
៣.កុំសេពកាមគុណជាមួយ " កូន-ប្រពន្ធ ប្តី " របស់គេ ឬថា"កុំលួចកូន ប្រពន្ធឬប្តី " របស់គេ ។
ស្រដីឲ្យមានបួន
សីលធម៌៣ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ " មាត់ " របស់យើង ទើបអាចទទួល “សុខ” ពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១-កុំនិយាយកុហក (ភូតភរបោកប្រាស)
២-កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣-កុំនិយាយដើមគេ
៤-កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)
នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្ត ផុតក្តីបារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment