ញឹកពេក លេចដំរី
អត្ថាធិប្បាយ
សុភាសិតនេះពន្យល់ពីការតឹងតែងរឹតត្បឹតនៃបទបញ្ជាឬច្បាប់វិន័យដែលជនណាម្នាក់ ដាក់កំហឹតឲ្យគេធ្វើតាម ឲ្យបានហ្មត់ចត់ ជាច្បាប់ដែលពិបាកអនុវត្ត (តឹងហួស) ។
បទបញ្ញត្តិ ដែលតឹងពេកក្នុងរឿងអ្វីមួយ , ឧទាហរណ៏៖ ហាមមិនឲ្យលេងល្បែងស៊ីសង , ហាមសុរា , ហាមអំពើពេស្យា ។ល។ អាចឲ្យអំពើទាំងនោះ លេចឡើងមានទំហំប៉ុនដំរី(ធំ)នៅកន្លែងលួចលាក់ណាមួយ ដែលអាជ្ញាធរ មិនងាយនឹងចាប់បានឡើយ ។
នៅក្នុងគ្រួសារនីមួយៗ ក៏អាចមានរឿងបែបនេះកើតឡើងបានដែរ ប្រសិនបើមាតាបិតា រឹងត្បឹតកូនហួសហេតុ (បង្ខំ)ឲ្យកូនស្តាប់បង្គាប់ខ្លួន ខុសឆន្ទៈរបស់ពួកេគ ។
បទបញ្ជាណាដែលមិនស្របនឹងឆន្ទៈ នៃមនុស្សភាគច្រើន ហើយខុសដំណើរធម្មជាតិ, ច្រើននាំឲ្យ " លេចដំរី " គឺថានាំឲ្យមានការរំលោភយ៉ាងធំ ។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment