Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Sunday, April 17, 2011

សុភាសិតទី៨៩

ក្ដិច​សង្អារ​បញ្ជល់​គ្នា

 


និយមន័យៈ ការ​ញុះញង់​បំបែក​បំបាក់​សាមគ្គី 

អត្ថាធិប្បាយ

 

អត្ថានុរូប

 

សត្វ​សង្អារ បើ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា វា​មិន​ខាំ​គ្នា​ទេ ទោះ​ជា​គេ​ចាប់​ដាក់​ឲ្យ​ខាំ​គ្នា​ក៏​ដោយ  ប៉ុន្តែ​បើ​គេ​ចាប់​វា​ក្នុង​ក្រុម​ជាមួយ​គ្នា​មក​ក្ដិច​គូទ រួច​ដាក់​ឲ្យ​ខាំ​គ្នា វា​នឹង​ខាំ​គ្នា​វក់វី លែ​ស្គាល់​ងាប់​រស់ ព្រោះ​វា​បាត់​បង់​លក្ខណៈ​ធម្មជាតិ 

 

អត្ថប្បដិរូប

 

មនុស្ស​ធ្លាប់​រស់​ក្នុង​សង្គម ឬ​ក្នុង​អង្គភាព​ជាមួយ​គ្នា ធ្លាប់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន ។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​មក​ញុះញង់ ដោយ​ម្ដង​ទៅ​ចាក់​ពន្យុះ​ខាង​នេះ ម្ដង​ខាង​នោះ ។ មិន​យូរ​ប៉ុន្មាន ភាគី​ទាំង​ពីរ ក៏​ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks