Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Tuesday, April 26, 2011

សុភាសិតទី១២០


ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ;
មានៈបាត់មិត្រឥតអ្នកជាផៅ ខេខឹងឃោរឃៅមែងបាត់អង្គ

នេះជាវគ្គមួយ ដកស្រង់ចេញពីសាស្ត្រាច្បាប់ រាជនីតិជាព្រះនិពន្ធ នៃព្រះរាជសម្ភារ
អត្ថាធិប្បាយ
            "ចចើង"មានន័យថា"សម្តែងអាការៈរនះរនាត ចើងម៉ើងសស្លក់ សស្លន់ដោយសារ​ចង់បាន​ខ្លាំង   ​ពេក ។
            មនុស្សយើងច្រើនតែទទួលផលផ្ទុយពីឆន្ទះរបស់ខ្លួន។ជាពិសេសស ចំពោះជនណាម្នាក់ ដែលចង់​មានចង់បាន​ហួសហេតុពេក(ចចើង)ជននោះ មុខជាទទួលលទ្ធផលខុសពីបំណងខ្លួនមិនខាន (រែងបាត់​ធន​ទៅ) ។
            " មានះ " មានន័យថាចចេស ក្បាលរឹង មិនបន្ទន់ចិត្តតាមអ្នកណាសោះ ធ្វើតាមតែចិត្តរបស់ខ្លួន ។ មនុស្សដែលមានលក្ខណៈបែបនេះ ច្រើនជាមនុស្សខ្វះ មិត្រ ។
            ចំណែកមនុស្សណាដែលជាមនុស្សមានទោសៈ(កំហឹង)ច្រើនហើយ ជាមនុស្សកាចសាហាវ ឃោរ​ឃៅ​ផងនោះ មុខជា "បាត់អង្គ " ថ្ងៃណាមួយមិនខាន ។បាត់អង្គគឺបាត់ខ្លួន ហើយបើនិយាយឲ្យចំគឺស្លាប់ ដោយគេប្រហារ ។

(រសជាតិភាសាខ្មែរ)

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks