Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, April 14, 2011

សុភាសិតទី៤២

ខ្លាច​ឲ្យ​ចូល​ជិត

 

និយមន័យៈ ការ​លើក​ទឹកចិត្ត​ឲ្យ​ក្លាហាន 

អត្ថាធិប្បាយ

ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ក្នុង​សហគមន៍​ខ្មែរ​យើង អ្នក​ធំ​គឺ​ជា​អ្នក​មាន​អំណាច  ហើយ​អំណាច​នោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​គ្រប​សង្កត់​មក​លើ​អ្នក​តូច​ទាប​ទន់​ខ្សោយ  ម្ល៉ោះ​ហើយ​អ្នក​តូច​ទាប ទោះ​បី​ចង់ ឬ​មិន​ចង់​ក៏​ត្រូវ​តែ​បាក់​បប​ខ្លប​ខ្លាច​គ្រប់​គ្នា  ដូច្នេះ​បើ​មាន​ករណី​ណា​ដែល​ចាំ​បាច់​ត្រូវ​ចូល​ទៅ​ជួប​អ្នក​ធំ​នោះ តោង​ពឹង​គេ​ឲ្យ​ជូន​ចូល​ដើម្បី​កុំ​ឲ្យ​ខ្លាច​ពេក 

ហេតុ​នេះ​ហើយ​បាន​ជា​បុរាណ​លោក​ពោល​លើក​ទឹក​ចិត្ត​ផង ជំរុញ​ចិត្ត​ឲ្យ​ក្លាហាន​ផង ។ ព្រោះ​បើ​បាន​ចូល​ទៅ​ជិត​អ្នក​ធំ​ម្ដង​ហើយ ថ្ងៃ​ក្រោយ​លែង​សូវ​ខ្លាច​ញញើត​ញញើម​ទៀត​ហើយ ព្រោះ​បាន​អ្នក​ធំ​ស្គាល់  ប៉ុន្តែ​ករណី​នេះ និយាយ​បាន​តែ​ចំពោះ​មនុស្ស​ទេ  ចំពោះ​សត្វ​ខ្លា ដំរី បើ​ខ្លាច​កុំ​ចូល​ជិត​ឲ្យ​សោះ បើ​ហ៊ាន​ប្រថុយ​ចូល ច្បាស់​ជា​បាន​ខ្លា​កកេរ​ហើយ 

ដោយឈូកខ្មែរ

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks