និយមន័យៈ ការរកភាពរីកចម្រើនក្នុងពេលតែមួយ ។
អត្ថាធិប្បាយ
អត្ថានុរូប
អ្នកគង្វាលម្នាក់ឃ្វាលគោ១ក្បាលតាំងពីព្រឹកដល់ល្ងាច ។ ប្រសិនបើគេឃ្វាលគោ១០ក្បាល ក៏តាំងពីព្រឹកដល់ល្ងាចដូចគ្នា ។ ដូច្នេះគេគួរតែឃ្វាលគោ១០ក្បាលតែម្ដងទៅវាបានចំណេញច្រើនជាង ព្រោះគោ១ក៏យប់ គោ១០ក៏យប់ដែរ ។
អត្ថប្បដិរូប
មុខរបររកស៊ី បើគេលក់របស់១មុខបានក្នុងមួយថ្ងៃ គេគួរតែលក់ឲ្យបាន១០មុខ ព្រោះបានផលចំណេញច្រើនជាងមួយមុខ ដោយប្រើពេលតែមួយថ្ងៃដូចគ្នា ។ ឧទាហរណ៍ ៖
- អ្នកលក់ផ្លែឈើម្នាក់ អង្គុយលក់ផ្លែក្រូចមួយកញ្ជើតាំងពីព្រឹកដល់ល្ងាច ។ ដូច្នេះ គេគួរលក់ផ្លែទៀប ល្មុត ល្ហុង ។ល។ ឲ្យបាន១០មុខទៀត ។
- អ្នកលក់គ្រឿងទេសម្នាក់ លក់ឥវ៉ាន់ច្រើនមុខ ។ គេចំណេញមួយមុខបន្តិចមែន តែច្រើនមុខទៅគេបានចំណេញច្រើន ។
ដោយឈូកខ្មែរ
0 comments:
Post a Comment