បានស្វាយ ណាយក្រូច
អត្ថាធិប្បាយ
ពាក្យនេះ បញ្ជាក់រឿងចិត្តមនុស្សប្រែប្រួលនៃមនុស្សលោក ដែលគេចាត់ទុកជារឿងធម្មតាទៅហើយ ជាពិសេសក្នុងរឿងស្នេហា ។
មនុស្សទោះបីប្រុសក៏ដោយ ស្រីក៏ដោយមិនងាយមានអ្នកណាម្នាក់ដែលមានចិត្តភក្តីស្មោះមួយនឹងមួយ លុះគ្រាអវសានជីវិត ដូចពាក្យគេស្បថនៅគ្រាជួបគ្នាជាលើកដំបូងនោះទេ ។
តាមពិតសម្បថគឺជាពាក្យដែលគេនិយាយឡើងដើម្បីឲ្យម្នាក់ទៀតជឿទុក ចិត្ត , គ្មានអ្វីដែលជាអាជ្ញា សម្រាប់សង្កត់កុំឲ្យប្រែប្រួលចិត្តទៅថ្ងៃក្រោយបានឡើយ ។ មនុស្សលោក កម្រមានអ្នកសុចរិតណាស់ ។ ការប្រែប្រួលចិត្តក្លាយជា រឿងធម្មតាដែលយើងត្រូវតែយល់ ។ ក្នុងកិច្ចពាណិជ្ជកម្ម , ឧទាហរណ៏៖ រឿងខ្ចី ប្រាក់ , បើគ្មានវត្ថុ (មាស , ពេជ្រ , ផ្ទះ…) យកទៅកក់ទេ ប្រហែលជាគេមិនព្រមឲ្យយើងខ្ចីទេ ព្រោះតែមិនជឿចិត្ត ។
" បានស្វាយ ណាយក្រូច " និយាយសំដៅជាពិសេសទៅលើរឿងស្នេហា ហើយនិងមិត្រភាព រវាងមនុស្សពីរនាក់ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់មួយនឹងមួយ ស្បថសន្យាថានឹងមិនបោះបង់ចោលគ្នា លុះត្រាជីវិតបង់ ។ ក្រោយ មក គេចង់ជួបមនុស្សថ្មីទៀត ដែលគេយល់ថាល្អជាង , ស្អាតជាង ស្រស់ជាង… គេក៏ចាប់ចងមេត្រីភាពជាមួយមនុស្សថ្មីនោះ ។ កាលណាមេត្រីភាពចាប់លូតលាស់ គេក៏ចាប់ជិនណាយនឹងមិត្រចាស់ បន្តិចម្តងៗ ហើយចុងក្រោយបំផុត ក៏អាចដាច់ ស្រឡះពីគ្នា ។ រឿងនេះ មិនមែនមានការចម្លែកខ្លាំងប៉ុន្មានទេ គឺថាវាជារឿងធម្មតា របស់មនុស្សលោក កាលណាបានរបស់ថ្មី , គេមិនស្រឡាញ់របស់ចាស់ ដូចគេ ធ្លាប់ស្រឡាញ់មកនោះទេ ! ។
(រសជាតិភាសាខ្មែរ)
0 comments:
Post a Comment