Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Monday, April 11, 2011

សុភាសិត ទី ១



អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដី
ឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្តែងឫទ្ធិ
រន្ទះភ្លៀងផ្គរខ្ទ័រអស្ចារ្យ ជលសាលលាមមេឃងងឹត
ពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ

អត្ថាធិប្បាយ

             នេះគឺកំពាព្យ   ដែលមានអត្ថន័យអាថ៌កំបាំង   ដកស្រង់ចេញពីរឿង "សេក-សារិកា"។ សេកចាប់ចិត្តស្នេហា ទៅលើសារិកាយ៉ាងខ្លាំង, ហើយសារិកា ក៏ស្រឡាញ់សេកយ៉ាងខ្លាំងដែរ តែស្រឡាញ់លាក់ទុកក្នុងបេះដូង មិនបញ្ចេញឲ្យ សារិកាដឹងទេ។ សេកបាននិយាយលួងលោម សុំស្នេហ៍យ៉ាងយូរ ដោយប្រើវាចា ផ្តោះផ្តង ពោលសរសើរពីលំអរបស់សារិកា, សារិកានៅតែមិនព្រម, នៅតែប្រកែក ដោយយកលេសផ្សេងៗ មកធ្វើជាឧបស័គ្គ។ លុះលួងលោមអស់ចិត្តហើយ នៅតែមិនបានសំរេច, សេកក៏និយាយលាសារិកា វិលត្រឡប់ទៅស្រុកខ្លួនវិញ រួចហើយលាស្លាបប្រុងហើរចេញ។ ភ្លាមនោះ សារិកា ចឹកស្លាបជាប់ មិនឲ្យហើរ។ សេកយល់នូវកាយវិការនេះ ក៏ឡើងជាន់លើខ្នងសារិការួមបេតីកំណាព្យក៏ចាប់ផ្តើមៈ "អស្ចារ្យភុជង្គពង្សនាគា… "
តើកំណាព្យនេះ មានន័យយ៉ាងណា?
            កវីខ្មែរពីអតីតកាលដ៏យូរយារ, ភាគច្រើនជាភិក្ខុ (អ្នកបួស) កាលណានិយាយពីសេចក្តីស្នេហា - ពីការរួមសង្វាស - ពីទិដ្ឋភាពនៃសេចក្តីស្នេហា រវាងបុរស និង ស្ត្រី លោកតែងតែប្រើពាក្យប្រដូច , មិនប្រើពាក្យចំៗ-ប៉ាច់ៗ ស្ទើរដាច់សាច់ របៀបសម័យសព្វថ្ងៃនេះទេ ។ លោកយល់ថា "ចំណីដែលឆ្ងាញ់ គឺ ចំណីដែល មានចំនួនតិច (មិនសម្បូរហូរហៀរ), ឯភាសាពិរោះ គឺភាសាប្រដូច ឬភាសាប្រយោល (Indirect)។ យ៉ាងណាមិញ, បើមនុស្សណាម្នាក់ វាល្ងង់ ល្ងើពកថ្ងាស, ប្រើឲ្យទៅខាងលិច វាបែរជាទៅខាងកើត ។ល។ គេមិនជេរមនុស្សនោះ ដោយប្រើភាសាទាបថា អាភ្លើ-អាល្ងើពកថ្ងាស ដូច្នេះទេ, គេនិយាយតែ មួយម៉ាត់ថាៈ "ដូចអាជ័យ ! " ។
            នៅក្នុងកំណាព្យខាងលើ, កវីខ្មែរ បានប្រើពាក្យប្រដូចរបៀបតទៅនេះ ៖
-   ភុជង្គ (ពស់, នាគ) សំដៅទៅ "អង្គជាតិរបស់បុរស"
-   ស្រះ បោក្ខរណី , បឹងសំដៅទៅ " យោនី "
-   គុហា សំដៅ "លំនៅ, ទី, កន្លែងសំណាក់… "
-   អង្គជាតិ ដែលឡើងរឹង ព្រោះមានតម្រេកខ្លាំងពេកទៅលើស្ត្រី (ចង់សេពសន្ធវៈខ្លាំងពេក…) លោកប្រើពាក្យថា "ឫទ្ធាលើសលប់ភពផែនដី"
-   ចាប់សេពសន្ធវៈ (បញ្ចូលអង្គជាតិ ទៅក្នុងយោនី)ប្រើពាក្យថា "ឃើញស្រះចូលស្រង់បោក្ខរណី"
-   បញ្ចូលអង្គជាតិ យ៉ាងជ្រៅបំផុត ទៅក្នុងយោនីប្រើពាក្យថា " មុជដល់បាតដី សម្តែងឫទ្ធិ "
-   សម្លេងលាន់ឮ កើតពីជលនាអង្គជាតិ នៅក្នុងរយៈពេលសេពសន្ធវៈប្រើពាក្យថាៈ "រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ "
-   ទឹកកាម ដែលចេញមក នៅគ្រាបញ្ចប់ប្រើពាក្យថា "ជលសាលលាម មេឃងងឹត"
-   តម្រេក-ភ្លើងតណ្ហា ក៏ចាប់អស់កំសួល ក្រោយពេលដែលទឹកកាមចេញមកលោកប្រើពាក្យថាៈ "ពពកបោកបាំងសែងអាទិត្យ ថយឬទ្ធិចូល រូងគុហាអើយ"
ខ្ញុំសូមអភ័យទោសពីអ្នកអាន , ជាពិសេស អ្នកអានភេទស្រី, ចំពោះការប្រើពាក្យពេចន៍ ដែលជាភាសា  "ចំៗ" របៀបខាងលើនេះ ដែលភាសាខ្មែរយើង ដាក់ឈ្មោះថា "ភាសាចំអាស ឬ អាសគ្រាម"។ បើខ្ញុំមិនប្រើភាសាសាមញ្ញនេះទេ វាពិបាកនឹងរកភាសាបែបណាផ្សេងទៀត មកពន្យល់ឲ្យយល់ច្បាស់នូវន័យរបស់កំណាព្យ ដែលមានមនុស្សមួយភាគធំ មិនដែលយល់សោះឡើយ។

0 comments:

Post a Comment

 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks