អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់
អត្ថាធិប្បាយ
នេះគឺពាក្យប្រៀនប្រដៅមួយនៅក្នុងរឿង " ពេបជ្រាយ " ដាក់អ្នកដទៃនៅពេលដែលអ្នកនោះ ធ្លាក់ខ្លួនទៅក្នុងមហន្តរាយណាមួយ ។
មនុស្សយើងម្នាក់ៗ ទោះមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថ្នាក់ណាក៏ដោយ ទោះ មានទ្រព្យសម្បត្តិជាមហាសេដ្ឋីក៏ដោយ ទោះមានអំណាចធំប៉ុនណាក៏ដោយក៏មិនអាចជៀសរួចពីគ្រោះថ្នាក់ធ្លាក់ខ្លួនក្នុងក្តីមហន្តរាយ នៅថ្ងៃណាមួយជាមិនខាន ។
បើឃើញគេមានគ្រោះថ្នាក់បែបណាម៉្យាងនៅក្នុងគ្រួសាររបស់គេ យើងមិនគួរសើចចំអក ឬនិយាយបញ្ឈឺដោយសារមនុស្សនោះជាសត្រូវរបស់ខ្លួននោះទេ ។ ជាការល្អយើងគួរដោយហោចណាស់សម្តែងនូវសមានចិត្តអាណិតអាសូរដល់គ្នាផងប្រសិនបើមិនអាចជួយអ្វីបាន ។ នេះជាន័យរបស់ឃ្លាថា "អូនអើយកុំសើចនឹងបង " ។
សុភាសិតមួយរបស់អាមេរិចកាំងនិយាយថា៖ Everyone has ups and downs ។ មានន័យថា៖ មនុស្សម្នាក់ៗតែងមានចុះនិងឡើង ។
ដោយហេតុនេះ ជាមនុស្សមិនត្រូវ " សើចចំអក " ទៅលើរឿងគ្រោះថ្នាក់របស់អ្នកដទៃទេ ព្រោះថា គង់ថ្ងៃណាមួយគ្រោះថ្នាក់ដដែលនោះ អាចនឹងកើតមានដល់ខ្លួនអ្នកសើចនោះមិនខាន (ប្រយ័ត្នពៀរឆ្លង ម្តងម្នាក់) ។
0 comments:
Post a Comment