ក្របីបាត់ ទើបធ្វើរបង
ដល់ពេលប្រឡង ទើបស្វាធ្យាយ
លុះពេលចេញដើរ ទើបវេចសំពាយ
បីនេះ អន្តរាយ អសារឥតការ
អត្ថាធិប្បាយ
សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរសយើងចង់ទូន្មានយើងថា " ត្រូវមានការប្រុងប្រៀបទុកជាមុន កុំចាំឲ្យអន្តរាយកើតមានរួចទៅហើយ ទើបស្ទុះស្ទា រត់ជើងបីជើងបួន រករបៀបការពារ វាគ្មានបានប្រយោជន៏អ្វីទេ! ។ គួរធ្វើរបងការពារក្របីឲ្យបានមាំកុំឲ្យចោរលួចបាន មិនត្រូវធ្វើរបងក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។
ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ?
ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសំពាយ (អីវ៉ាន់) ឲ្យបានរួចស្រេចមុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើនដែលត្រូវយកទៅជាមួយខ្លួន មុខជាមិនបានទៅជាមួយខ្លួនឡើយ !
0 comments:
Post a Comment