ណាស់ដើម ណាស់ចុង
អត្ថាធិប្បាយ
នេះជាពាក្យប្រដៅដែលខ្ញុំនៅចាំពីគ្រូរបស់ខ្ញុំ។លោកតែងនិយាយពាក្យនេះស្ទើរតែគ្រប់ពេលថា៖ បើអ្នកឯងចង់ធ្វើខ្លួនឲ្យអ្នកផងស្រឡាញ់រាប់អានមិនត្រូវ " ណាស់ដើម " ទេពីព្រោះវាអាចនាំឲ្យ"ណាស់ចុង" !
តើពាក្យនេះ មានន័យយ៉ាងណា?
នៅពេលចាប់ផ្តើមកិច្ចការអ្វីមួយ ជាពិសេសការចងមិត្រជាមួយជនណាម្នាក់ គេមិនគួររាប់អាន ឲ្យហួសហេតុពេកទេ គេមិនគួរលូកលើស្មើក្រោមជាមួយមិត្រនោះទេគេមិនគួរអើត ឈ្ងោកព្រឹកល្ងាច រាល់ថ្ងៃនោះទេ។ ការស្និទ្ធស្នាលហួសស្រឡាញ់ហួសទូលាយហួស តឹងហួស ច្រើនហួស តិចហួស។ល។ នៅគ្រាដំបូងចាត់ជា"ណាស់ដើម"។ លទ្ធផលគឺ "ណាស់ចុង"គឺថា បើស្រឡាញ់ពេក មុខជាបានទទួលផល "ស្អប់ពេក "នៅទីបញ្ចប់។
ដូច្នេះមជ្ឈិមាបដិបទាផ្លូវកណ្តាល (មិនល្អពេកមិនតឹងពេកមិនអាក្រក់ពេក)។ល។ គឺជាបន្ទាត់ នាំយើងឲ្យសុខជាមួយគ្នាបានយូរអង្វែង ។
0 comments:
Post a Comment